ព័ត៌មានជាតិ

រថយន្តម៉ាកTOYOTA TUNDRA ពណ៌សពាក់ផ្លាកលេខ2AB-7732បុកក្មេងស្រីជំទង់អាយុ១៤ឆ្នាំស្លាប់រួចចុះគេចខ្លួនបាត់

បន្ទាយមានជ័យ: នៅថ្ងៃទី ៦ខែកក្កដា ឆ្នាំ២០១៩ វេលា ម៉ោង ១៦ និង ២៦នាទី លើផ្លូវជាតិ លេខ ៦ ត្រង់ចំណុច ភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងអ្នកថ្មើរជើង។

សមត្ថកិច្ចឲ្យដឹងថារថយន្តម៉ាកTOYOTA TUNDRA ពណ៌សពាក់ផ្លាកលេខ2AB-7732 បើកទិសដៅពីកើត ទៅលិចបុកអ្នក ថ្មើរជើងជាក្មេងស្រីជំទង់អាយុ១៤ឆ្នាំខណ:កំពុងរត់ឆ្លងផ្លូវពីទិសខាងត្បូងទៅខាងជើងបណ្តាលឲ្យស្លាប់រីឯរថយន្តខូចខាតស្រាលអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែវត្ថុតាងរថយន្តនៅនឹងកន្លែងកើត ហេតុត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក៕

មតិយោបល់