ព័ត៌មានជាតិ

គ្រោះថ្នាក់​ចរាចរណ៍​នា​ថ្ងៃទី ១៣​ខែមិថុនា ឆ្នាំ​២០១៣​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ ០៣​នាក់ និង​មាន​អ្នករងរបួស​ធ្ងន់​ស្រាល ១១​នាក់​

​រាជធានី​ភ្នំពេញ​៖ យោងតាម​ប្រភព​ព័ត៌មាន​គេហទំព័រ Police នា​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៣ បានឲ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស ០៦​លើក (​យប់ ០៣​លើក​), បណ្តាលឲ្យ​មនុស្ស ស្លាប់ ០៣​នាក់ (​ប្រុស​) និង របួសធ្ងន់ ០៥​នាក់ (​ស្រី ០២​នាក់​) និង របួសស្រាល ០៦​នាក់ (​ស្រី ០៣​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៦​លើក បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុង​នោះ​ម៉ូតូ ០៨​គ្រឿង​,​រថយន្ត​ធុន​តូច ០២​គ្រឿង​,​រថយន្ត​ធុន​ធ្ងន់ ០១​គ្រឿង​,​និង យាន​ផ្សេងៗ ០១​នាក់ ។ ប្រភព​ខាងលើ​ឲ្យដឹង​បន្ត​ទៀត​ថា​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​ល្បឿន ០២​លើក​,​មិន​គោរព​ភ្លើង​សញ្ញា ០១​លើក​, មិន​គោរព​សិទ្ធិ ០២​លើក​, មិន​ប្រកាន់​ស្តាំ​០១​លើក ក្នុង​នោះ​ជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក ០៥​នាក់ (​យប់ ០២​នាក់​)​។​

​ចំពោះ​រថយន្ត​ដែល​ទទួលរង​ការ​ផាកពិន័យ​នៅ​អង្គភាព នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៣​នេះ មាន​ចំនួន ១២៦​គ្រឿង គឺ រថយន្ត​ទេសចរណ៍ ២៥​គ្រឿង , រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ៨៦​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ ០៩​គ្រឿង និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ ០៦​គ្រឿង ។​

​រថយន្ត​ទាំងអស់​ខាងលើ​បាន​បង់ប្រាក់​ពិន័យ​រួចរាល់ នៅ អធិការដ្ឋាន​នគរបាល ស្រុក​-​ខណ្ឌ​៩៥​គ្រឿង , នៅ​ស្នងការដ្ឋាន​នគរបាល រាជធានី​/​ខេត្ត ៣១​គ្រឿង៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/roadaccidentchanna_zps247bebc4.jpg

មតិយោបល់