ព័ត៌មានជាតិ

ម៉ូតូ បុករថយន្តស្លាប់២នាក់ភ្លាមៗ

កំពង់ធំ: ម៉ូតូ បុករថយន្តស្លាប់២នាក់ភ្លាមៗកាលពីវេលាម៉ោង០០និង១០នាទីឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ០១-០២ ភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ម៉ូតូម៉ាកហុងដានិច ពណ៌ស ផ្លាកលេខកំពង់ធំ1J.3099បើកបរទិសដៅពីត្បូងទៅជើងដោយឈ្មោះ ប៉េង.ពន្លក ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ រស់នៅភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំអ្នករួមដំណើរឈ្មោះ ធីយ៉ាង ភេទប្រុស អាយុ២១ឆ្នាំមុខរបរសិស្សនៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុទ២នាក់។
រថយន្តម៉ាកហ៊ីយ៉ុនដាយដឹកអ្នកដំណើររបស់ក្រុមហ៊ុនGTF ពណ៌ស.ខៀវ ផ្លាកលេខភ្នំពេញ3C.9656អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរទឹសដៅពីជើងទៅត្បូងរត់គេចខ្លួនបន្ទាប់ពីកើតហេតុ។
សមត្ថកិច្ចឲ្យដឹងថា មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូ បើកបរមិនប្រកាន់ស្តាំ។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយរីសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់