ព័ត៌មានជាតិ

គាស់បន្ទប់ជួល៣យប់ជាប់គ្នាលួចទ្រព្យសម្បត្តិបានសម្រេច បានលុយបបួលម្ចាស់ផឹក

ភ្នំពេញ: ចោរគាស់ផ្ទះ វៃឆ្លាតខាងខូចតែគេចមិនរួចខ្នោះរបស់ប៉ូលិស ក្នុងរូបភាពធ្វើសកម្មភាព គាស់បន្ទប់ជួល៣យប់ផ្ទួនៗគ្នា លួចលុយទ្រព្យសម្បត្តិ បានសម្រេច ធ្វើចរឹករម្យទម កុំឲ្យគេដឹងពុតត្បុត ទៅបបួលម្ចាស់ផ្ទះ ដែលគេធ្វើសកម្មភាពនឹង ផឹកស៊ី ទីបំផុត ស្គាល់មុខមាត់ ភិនភាគច្បាស់ តាមរយ:កាម៉េរ៉ាសុវត្តិភាព ប្តឹងប៉ូលិសចាប់ខ្លួន គ្រាដែលកំពុងផឹក នៅផ្ទះជួល កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួល ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ វង់ គង់សម្បត្តិវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សន្តិសុខយាមរោងចក្រ ស្នាក់នៅ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ មានទីលំនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមម្ចាស់ផ្ទះជួលបានឲ្យដឹងថា ៣យប់ផ្ទួនគ្នាហើយ ផ្ទះជួលរបស់គាត់ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពគាស់សោទ្វារ ចូលលួចទ្រព្យ សម្បត្តិ ហើយនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យធ្វើសកម្មភាព គាស់បន្ទប់លួច ម៉ូតូ ហុងដា គុបជ្រុងមួយគ្រឿងទៅបាត់ មិនអស់ចិត្ត ឆែកពិនិត្យមើលកាម៉ារ៉ាសុវត្តិភាព ស្រាប់តែឃើញ មុខមាត់ ភិនភាព ជនរងគ្រោះ ជាមនុស្ស ធ្លាប់ចេញចូល មកលេង ផ្ទះជួលខាងលើ មកដល់វេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី២០ នេះជនសង្ស័យលេចមុខ មកផឹកស៊ីជាមួយអ្នកស្គាល់គ្នា នៅចំណុចដែលគេធ្វើសកម្មភាពដដែល ស្គាល់ច្បាស់ហើយ ប្តឹងប៉ូលិសចាប់ខ្លួនតែម្តង ។

ជនសង្ស័យក្រោយចាប់ខ្លួនបាន សារភាព ខ្លួនពិតជា លួចគាស់ទ្វារបន្ទប់ជួលចំណុចខាងលើ ចំនួន៣លើក ពិតមែន បានលុយ មកបបួល ទាំងម្ចាស់បន្ទប់ ម្ចាស់ផ្ទះ អ្នកស្គាល់ កន្លែងផ្ទះជួល ក្នុងគោលបំណង បង្វែដាន កុំឲ្យគេចាប់អារម្មណ៍ ។ ហើយត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

មតិយោបល់