ព័ត៌មានជាតិ

អ្នកនៅភ្នំពេញមិនបាច់ទៅដល់សៀមរាបក៏បាន! មកលេងសង្ក្រាន្តវត្តភ្នំកណ្តាលក្រុងភ្នំពេញទាំងអស់គ្នាបាន

ភ្នំពេញ: ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ គេសង្កេតឃើញ រមណីយដ្ឋានវត្តភ្នំ បានប្រារព្ធធ្វើពិធីសង្ក្រាន្តវត្តភ្នំ ដើម្បីអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលប្រព្រឹត្តឡើងរយ:ពេល៣ថ្ងៃ ស្ថិតនៅចំណុចកណ្តាលទីក្រុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ខណ្ឌដូនពេញ ។

ក្នុងនោះដែរ គេសង្កេតឃើញមានវត្តមានរបស់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានមកចូលរួមក្នុងពិធីសង្ក្រាន្តវត្តភ្នំខាងលើដើម្បីលេងកម្សាន្តជាមួយនឹងល្បែងល្បាំ ជាប្រជាប្រិយខ្មែរ រួមមានដូចជា លាក់កន្សែង ទាញព្រត្រ័ ចាប់កូនខ្លែងប្រឡែងកូនមាន់ រួមនឹងការរាំកម្សាន្តជុំគ្នា ប្រកបដោយសា្នមញញឹមផងដែរ៕

មតិយោបល់