ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរងរបួសស្រាល

កំពង់ឆ្នាំង: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៩-៩០ ចំណុចមុខទីបញ្ជាការកងរាជអាវុធហត្ថក្រុង ស្ថិតក្នុង ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង២០នាទី រវាងម៉ូតូ និងម៉ូតូបើកបរក្នុងដំណើរ បញ្ច្រាស់ទិសគ្នា។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន ៣នាក់ ប្រុស (រងរបួសស្រាល) និងខូចម៉ូតូ ២គ្រឿង ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់