ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តធន់ធំ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ម្នាក់កើតហេតុកាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញរថយន្តលាយបេតុងមួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 5A-0899 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ មានទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុកបានរេចង្កូតទៅបុកជាមួយកន្ទុយរថយន្តដឹកឥដ្ឋស៊ីម៉ង់ដែលមានទិសដៅបញ្រ្ចាស់ទិសពេញទំហឹងបណ្តាលឲ្យរួញកាប៊ីនរថយន្តគៀបជាប់តៃកុងរថយន្តរងរបួសធ្ងន់បញ្ជូនទៅសង្គោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងដើម្បីរងចាំការដោះស្រាយ៕




មតិយោបល់