ព័ត៌មានជាតិ

បី​នាក់​រំលោភ​ក្មេងស្រី​ម្នាក់​ហើយ​ដុត​នាង​ទាំង​រស់​

​ក្មេងស្រី​ម្នាក់​អាយុ​ប្រមាណ 13 ឆ្នាំ​ត្រូវបាន​បុរស​ដល់​ទៅ​បី​នាក់​ចាប់​រំលោភ​នៅក្នុង​ភូមិ​មួយ​នៃ​ប្រទេស​ឥណ្ឌា​ហើយ​យក​នាង​ទៅ​ដុត​ទាំង​រស់​រហូត​ដល់​ស្លាប់​។​
​នាង​ត្រូវបាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយសារ​ការ​រលាកភ្លើង​ដែល​ប្រហែល 80 ភាគរយ​ត្រូវបាន​ឆេះ​រូបរាងកាយ​ក្មេងស្រី​ដ៏​គួរឲ្យ​អាណិត​រូបនេះ​។​ក្មេងស្រី​ម្នាក់​រស់​នៅក្នុង​ភូមិភាគ​ខាងជើង​នៃ​រដ្ឋ​Uttar Pradesh ហើយ​នាង​នៅ​រៀន​ថ្នាក់​ទី​8​។​
Rape
​មុនពេល​កើតហេតុ​ក្មេងស្រី​រងគ្រោះ​បាន​ដើរ​ទៅ​កសិដ្ឋាន​ជាមួយ​នឹង​បងស្រី​តែ​ពេល​ត្រឡប់មកវិញ​នាង​ក៏​ត្រូវ​បុរស​បី​នាក់​ចាប់​នាង​យក​ទៅ​រំលោភ​ម្នាក់​ម្តងរ​ហូត​បាន​សម្រេច​ហើយ​ពួកគេ​ខ្លាច​នាង​ប្រាប់​អ្នកភូមិ​ហេតុដូច្នេះ​បុរស​ទាំង​បី​នាក់​សម្រេចចិត្ត​ដុត​នាង​ទាំង​រស់​។​បងស្រី​របស់​នាង​បាន​ព្យាយាម​រត់​ទៅ​ប្រាប់​ឪពុក​ម្តាយ​និង​អ្នកភូមិឲ្យ​ទៅតាម​រកនាង​វិញ​តែ​ពេល​មក​ដល់​នាង​ត្រូវបាន​ភ្លើង​ឆេះ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ​។​
​ប៉ូលិស​បាន​អះអាង​ថា​ជនសង្ស័យ​ជា​អ្នក​រស់នៅ​ភូមិ​ជាមួយ​ហើយ​កំពុង​តាមដាន​និង​ស្វែងរក​ភស្តុតាង និង​ឈាន​ទៅដល់​ការចាប់ខ្លួន​៕​

មតិយោបល់