ព្រះសីហនុៈ នៅវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ចង.ក ស្ថិតក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ វ៉ើន វ៉ន ភេទ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនម៉ុងរឹទ្ធី មានទីលំនៅភូមិកើតហេតុ សាកសពចងព្យួរកនៅ នឹងដើមស្វាយចន្ទី ដោយប្រើខ្សែនីឡុងពណ៌ខៀវ ហើយមានសភាពហើមរលួយ។
ករណីនេះ តាមការបំភ្លឺឈ្មោះ សែន លាង ភេទស្រី អាយុ ៦៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅកន្លែងកើតហេតុ ត្រូវជាម្តាយបង្កើតរបស់សាកសព បានឲ្យដឹងថា កូនរបស់គាត់នេះមានជំងឺសរសៃប្រាសាទប្រចាំកាយ ហើយបានដើរចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១ រំលងអាធ្រាត្រមកម៉្លេះ ។
បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់