ពោធិ៍សាត់ៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ក្របី ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ករណីប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា រូបគាត់បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងពោធិ៍សាត់ ត្រង់ចំណុចខាងលើ ខណៈទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញសពនោះដូចដែលប្រពលរដ្ឋបានផ្តល់ព័ត៌មានមែន តែពុំស្គាល់អត្តសញ្ញាណ រួចសមត្ថកិច្ចនគរបាល ក៏បានស្រង់សពមកលើគោក ដើម្បីស្រាវជ្រាវរកសាវតា រហូតមកដល់ថ្ងៃទី៧ សពជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះ ឫមកពីទីណានោះទេ។
ក្រោយធ្វើកោសល្យរបស់ក្រុមគ្រូពេទ្យជំនាញ សពមិនអាចកំណត់ និងសន្និដ្ឋានបាន ព្រោះមានសភាពហើមហើយគ្មានអត្តសញ្ញាណច្បាស់លាស់ បន្ទាប់ពីពិនិត្យរួចសពជនរងគ្រោះត្រូវបានអាជ្ញាធរ គណៈកម្មការវត្ត លោកតាជី ដូនជី និមន្តព្រះសង្ឃ បូជាបាំងស្កូលឧន្ទិសផលបុណ្យជូនដល់វិញ្ញណខ័ន្ធតែម្ដង៕
មតិយោបល់