ព័ត៌មានជាតិ

មានវិបត្តិផ្លូវចិត្តបែកគ្នាជាមួយប្រពន្ធ និងប្រើសារធាតុញៀនលើសកម្រិតក៏សម្រេចចិត្តចង.កសម្លាប់ខ្លួនទាំងវ័យក្មេង

កំពង់ស្ពឺ: នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីអត្តឃាតចង.កសម្លាប់ខ្លួន ភូមិខ្ទុំក្រាំង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ កេង នីន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានយកខ្សែភ្លើងប្រវែង១ម៉ែត្រទៅចងក លើផ្លានផ្ទះកម្ពស់ពីក្ដារក្រាល៣,៣០ម៉ែត្រ។

មូលហេតុ៖ មានវិបត្តិផ្លូវចិត្តបែកគ្នាជាមួយប្រពន្ធ និងប្រើសារធាតុញៀនលើសកម្រិត។

សូមបញ្ជាក់៖ ករណីខាងលើនេះក្រុមគ្រួសារ បានទទួលស្គាល់ពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯង ប្រាកដមែន សពត្រូវបានប្រគល់សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់