ព្រះសីហនុៈ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥ នាទីរសៀលនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត ០១គ្រឿងម៉ាក NX200T ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ អាវ ហេង ភេទប្រុស អាយុ ៣៨ឆ្នាំ មខរបរលក់ដូរ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។នគរបាលបញ្ជាក់ថា មកដល់ចំណុចខាងលើ ពេលរថយន្តឆ្លងផ្លូវ ក៍បុកប៉ះម៉ូតូ០១គ្រឿងម៉ាក HONDA-WAVE ពណ៌ក្រហម គ្មានស្លាកលេខ ដែលមានទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ញ៉ែម ផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបររត់ឌុប និងអ្នករួមដំណើរឈ្មោះ គយ ម៉ីលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស និងឈ្មោះ ងួន ង៉ែត ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរសិស្ស អ្នកទាំងបីមានទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យរបួសមនុស្សចំនួន ០៣នាក់ ៖
១. ឈ្មោះ ញ៉ែម ផល អ្នកបើកបរម៉ូតូ របួសស្រាល
២ ឈ្មោះ គួយ ម៉ីលី អ្នករួមដំណើរម៉ូតូ របួសស្រាល
៣ ឈ្មោះ ងួន ង៉ែត អ្នករួមដំណើរម៉ូតូ របួសមធ្យម
បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនទៅព្យាបាល នៅគ្លីនិចឯកជន វាលរេញ រីឯវត្ថុតាង រថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត នគរបាលបាននាំខ្លួនមកសួរនាំ៕





មតិយោបល់