ព័ត៌មានជាតិ

ករណីអំពើហិង្សាមកលើកញ្ញា ថៃ ស្រីនាង

បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន ជាច្រើននៅលើបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ ដោយស្ថានភាពរងរបួសធ្ងន់ធ្វើអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់

ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕

 

មតិយោបល់