ភ្នំពេញៈ គ្រឿងចក្រមួយគ្រឿងកំពុងតែឈូសអាចម៍ដីសុខៗក៏បានស្រុតដីខ្សាច់ធ្លាក់ចូលក្នុងទឹកអូរតែមិនបណ្តាលឲ្យមានគ្រោះថ្នាក់មនុស្សឡើយ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជាង១០និង០០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានមួយកន្លែងតាមប្រឡាយអូរវែងស្ថិតនៅក្រោយវត្តទួល ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។
តាមប្រភពព័ត៌មានឲ្យដឹងថានៅព្រឹកនោះគ្រឿងចក្រអាប៊ុលកំពុងតែឈូសឆាយដីនៅមាត់អូរដែលកំពុងតែចាក់ដីខ្សាច់លុបស្រាប់តែពេលនោះក៏ស្រុតដីខ្សាច់បណ្តាលឱ្យរអិលគ្រឿងចក្រធ្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្តងធ្វើឱ្យលិចបាត់នៅសល់តែដំបូល។ភ្លាមៗនោះអ្នកបើកបរក៏បានលោតចេញរួចផុតពីគ្រោះថ្នាក់។
នៅព្រឹកដដែលនោះម្ចាស់គ្រឿងចក្រក៏បានហៅរថយន្តដើម្បីយកមកស្ទួចលើកឡើងគោកវិញ៕



មតិយោបល់