សៀមរាបៈ ករណីពុលពងសត្វគីង្គក់ ដែលកើតឡើងនៅវេលាម៉ោង៦និង០០នាទី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ចំនុចភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។
តាមដំណើររឿងនៅល្ងាចថ្ងៃកើតហេតុ មានកុមារីបងប្អូនគ្នា៣នាក់ឈ្មោះ
ទី១-ឈ្មោះធឿន គិមសែ ភេទស្រី អាយុ៩ឆ្នាំ មុខរបសិស្សទី៣
ទី២-ឈ្មោះធឿន គិមសែន ភេទស្រី អាយុ៦ឆ្នាំ មុខរបសិស្សមតេយ្យ
ទី៣-ឈ្មោះធឿន គិម សាន ភេទស្រី អាយុ៦ឆ្នាំ មុខរបសិស្សមតេយ្យ រស់នៅភូមិ-ឃុំកើតហេតុជុំគ្នា(ទី២និងទី៣កូនភ្លោះ។ទាំង៣នាក់បងប្អូនបាននាំគ្នាធ្វើម្ហូបសត្វគីង្គក់ដែលឪពុកប្រស់ទុក ហើយបងស្រី(ធឿន គិមសែ)បានធ្វើគីង្គក់លាត់ស្បែកបានចំនួន៦ក្បាល ក្នុងនោះមានគីង្គក់ពង២ក្បាល បន្ទាប់យកសាច់និងពង ទៅចៀនសាបពុំបានប្រឡាក់គ្រឿងទេ នាំបងប្អូនហូប លុះក្រោយហូបរួចមួយសន្ទុះស្រាប់តែប្អូនឈ្មោះធឿន គិមសាន មានអាការះឈឺពោះ ត្រូវបានលោកយាយជួយលាបប្រេងកូឡានិងរីតពោះនិងក្អួតចេញពងគីង្គក់ជាច្រើនខ្លួនទន់ខ្សោយ ត្រូវឪពុកជូនទៅសង្គ្រោះដល់មន្ទីពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប ចំនែក២នាក់ទៀតឈ្មោះធឿន គិមសែ+ធឿន គិមសែន មានអាការះពុលក្អួតតិចតួចក៏បានជូនទៅសង្រ្គោះដល់ពេទ្យគន្ធបុប្ផាដែរ លុះម៉ោងប្រហែល១២និង០០នាទីយប់ថ្ងៃដដែល ស្រាប់តែកុមារីឈ្មោះធឿន គិមសាន រើប្រកាច់បណ្តាលអោយស្លាប់ក្នុងមម្ទីពេទ្យគន្ធបុប្ផាតែម្តង ហើយជូនត្រឡប់មកផ្ទះវិញ។
បញ្ជាក់ កុមារីឈ្មោះធឿន គិមសែន និងកុមារីឈ្មោះធឿន គិមសាន ដែលស្លាប់នេះជាបងប្អូនភ្លោះនិងគ្នា។
ក្រោយទទួលបានសេចក្តីរាយការណ៍ ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ យើងបានសហការជាមួយការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យមណ្ឌលឃុំសសរស្តម្ភ ចុះស្រាវជ្រាវនិងពិនិត្យសាកសពក្មេងឈ្មោះធឿន គិមសាន ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច សាកសពរឹងគ្រប់សន្លាក ឡើងពណ៌ស្វាយលើដងខ្លួន។ផ្អែកលើការបំភ្លឺកុមារីបងឈ្មោះធឿន គិមសែ និងឪពុកកុមារីរងគ្រោះឈ្មោះឆាំ ធេង និងលោកយាយ-ជុំវិញរឿងហេតុខាងលេ សង្ស័យករណីពុលពងគីង្គក់បណ្តាលអោយស្លាប់។
តាមគ្រូពេទ្យសន្និដ្ឋានថា អាចស្លាប់ដោយពុលពងសត្វគីង្គក់។
ចពោះកុមារីបងឈ្មោះធឿន គិមសែ និងឈ្មោះធឿន គិមសែន ពួកគាត់មានសុខភាពល្អវិញហើយ ត្រូវគ្រូពេទ្យអោយត្រឡប់មកផ្ទះវិញតាំងពីយប់ផងដែរ៕
មតិយោបល់