កណ្តាលៈ កិច្ចប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូង ខេត្តកណ្ដាល
ចាប់ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ វេលម៉ោង៨និង១៥នាទី នៅចំណុចភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ត កណ្តាល។
ផ្នែកនគរបាលយុត្តិធម៌ស្រុកអង្គស្នួលសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល និង លំហាច បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន បាន០១ នាក់ ឈ្មោះ អ៊ូច រដ្ឋា ហៅ សុខ រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស នៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ដោយយោងតាមដីកាបង្គាប់ចាប់ខ្លួនលេខ៩២៨ដ.ក.ប.ច.ខ ចុះថ្ងៃទី១១ ខែឆ្នូ ឆ្នាំ២០១៥របស់ លោក ហុក វ៉ានធីណា ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ។
ពីបទហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)
ប្រព្រឹត្តនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ។
ករណីនេះ សមត្ថកិច្ចកំពុងបន្ត ចាត់ការតាមនីតិវិធី ៕
មតិយោបល់