ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារចូលមជ្ឈមណ្ឌលវប្បធម៌សាសនា ទេសចរណ៍ ត្រៃលោក ត្រៃល័ក្ខ

កំពង់ធំៈ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ប្រចាំការ និងតំណាងរបស់ប្រមុខរាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាកសាងខ្លោងទ្វារចូលសំពៅត្រៃលោកត្រៃល័ក្ខ.មជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ អមដំណើរដោយ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ រួមទាំងមន្រ្តីរាជការ អាជ្ញាធរ លោកយាយ លោកតាចូលរួម នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៦ ។

សំពៅត្រៃលោកត្រៃល័ក្ខ.ត្រូវបានដាក់ឈ្មោះ មជ្ឈមណ្ឌលវប្បធម៌សាសនា ទេសចរណ៍ ត្រៃលោក ត្រៃល័ក្ខ ដែលបានសាងសង់ឡើងរួចរាល់ជាស្ថាពរ ក្នុងអំឡុង៤ឆ្នាំមកនេះ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា កាលពីថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០១៣។ ការសាងសង់សំពៅត្រៃលោកត្រៃល័ក្ខ គឺក្នុងគោលបំណងឧទ្ធិសកុសលផលបុណ្យដល់ បុព្វបុរស និងព្រះបារមីវត្ថុសក្តិសិទ្ធឲ្យជួយថែរក្សា ប្រទេសកម្ពុជា ចម្លងឲ្យផុតពីសង្រ្គាម និងប្រជាពលរដ្ឋបាន សុខសប្បាយ ប្រទេសជាតិរីកចម្រើន និងត្រូវបានសាងសង់ឡើង ស្ថិតនៅ ក្នុងភូមិអន្លង់លោក ឃុំបញ្ញាជី ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សំពៅត្រៃលោកត្រៃល័ក្ខបានបែរមុខទៅទិសឥសាន សម្តេច មិនមែនត្រឹមតែផ្តល់នូវជំនឿ ឲ្យមានបានគោរពប្រតិបត្តិព្រះពុទ្ធសាសនាទេ សាសនាដទៃ សម្តេចតែងតែគាំទ្រ ឲ្យមានការគោរពដូចគ្នា ដោយពុំការរអើងនោះទេ ថែមទាំងជម្រុញឲ្យមានការ កសាង ព្រះវិហារ កសាងវត្ត សាលារៀន ស្រះទឹក អណ្តូង ផ្លូវថ្នល់ មណ្ឌលសុខភាព និងសមិទ្ធផលផ្សេងៗជាច្រើន ទៀត ក្នុងការអភិវឌ្ឍន៍ ជាក់ស្តែងការប្រារព្វពិធីថ្ងៃនេះ ក៏សូមបួងសួងដល់វត្ថុស័ក្កសិទ្ធ ជួយបញ្ជៀសគ្រោះភ័យ ទឹកជំនន់ បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ គ្រោះភ័យរាំងស្ងួត និងអំពើហិង្សា ដូច្នេះយើងត្រូវតែមានជំនឿលើព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើទាន និងសុំឲ្យខេត្តកំពង់ធំ ទទួលបាននូវភោគផល សំបូរសប្បាយ នូវដាំណាំកសិកម្ម ដែលរាជរដ្ឋាភិបាល កំពុងតែជម្រុញឲ្យនាំអង្ករចេញក្រៅប្រទេស ក្នុង១ឆ្នាំ ១លានតោន៕

មតិយោបល់