ភ្នំពេញ:បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកម៉ាស្តារមួយគ្រឿងហោះឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ពីរដើមនឹងបង្គោលភ្លើង មួយដើមបណ្ដាលឲ្យរថយន្តផ្ទប់ជាប់ទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ខាងត្បូងក្លោងទ្វារចូកវត្តសំរោងអណ្ដែតប្រមាណជា ១០០ម៉ែត្រ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអស្តាពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AS-6680ធ្វើដំណើរទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើបារេចង្កូតមកខាងឆ្វេងដៃហោះឡើងសួនច្បារចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលស្លាកចរាចរណ៍ពីរដើមនិងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យទ្រេតចំណែករថយន្តបង្កងផ្ទប់ជាប់ខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។ណាងល្អមិនបង្កឲ្យមានអ្នករងរបួស។បន្ទាប់មកអ្នកបើកបរបានចុះពីលើរថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយតើខេត្តសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពីក្រោយ៕







មតិយោបល់