ព័ត៌មានជាតិ

ការិយាល័យប្រឆាំងគ្រឿងញៀន ចាប់ខ្លួនបុរសម្នាក់ និងថ្នាំញៀន ១កញ្ចប់

កំពង់ឆ្នាំង: ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានបង្ក្រាប ករណីរក្សាទុក ប្រើប្រាស់ សារធាតុញៀនដោយខុសច្បាប់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ចេង ច័ន្ទមុនី ភេទប្រុសអាយុ ២៨ឆ្នាំ នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយដកហូតបាន សារធាតុញៀន ០១ កញ្ចប់តូច ម៉ូតូ០២ គ្រឿង កាំបិតខ្លី ០២ ដើម និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន៕

មតិយោបល់