ព័ត៌មានជាតិ

តុលាការបន្តសាកសួរអតីតមេឃុំស្រក ពាក់ព័ន្ធអំពើសូកប៉ាន់

ភ្នំពេញ: នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបន្តនីតិវិធីស៊ើបសួរលើជនជាប់ចោទឈ្មោះ ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿង សូកប៉ាន់ជាលុយ ចំនួន ៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីជួយលោងលោមឱ្យស្រីមុំ និយាពាក្យមិនពិតក្នុងដំណើររឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ។

គួររំឮថា លោក ស៊ាង ចែត ជាមេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម មកពីគណបក្សសមរង្ស៊ី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ក្រោយពេលដែល អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា លោក ស៊ាង ចែត មានជាប់ពាក់ព័ន្ធនឹងរឿង សូកប៉ាន់ជាលុយ ចំនួន ៥០០ដុល្លារឱ្យទៅម្តាយកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីលួងលោមស្រីមុំនិយាយកុហករឿងទំនាក់ទំនងស្នេហារវាង នាង និងលោក កឹម សុខា ដែលត្រូវគេទម្លាយតាមរយ:ខ្សែអាត់សម្លេងជាច្រើនភាគតាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក៕

photo_2016-05-18_17-34-35 photo_2016-05-18_17-34-36 photo_2016-05-18_17-34-37

មតិយោបល់