ព័ត៌មានជាតិ

ត្រៀមខ្លួនឲ្យហើយទៅអ្នកបើកបររថយន្តទាំងអស់សមត្ថកិច្ចចុះត្រួតពិនិត្យរកសារធាតុញៀន

សៀមរាប: កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអនុញ្ញាតពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដ និងមានការសហការពីអាជ្ញាធរមូលដ្ឋាន រួមនឹងសមត្ថកិច្ចជំនាញ កងកម្លាំងអាវុធហត្ថខេត្ដ មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីបច្ចេកទេសវាស់វែងសាធារណការខេត្ដ បានចុះអនុវត្ដការងារ ដឹកនាំដោយ លោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសដ.សរ ទទួលបន្ទុក បានចុះអនុវត្ដការងារត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្ដស្រុកប្រាសាទបាគង ។

ក្នុងការចុះអនុវត្តការងារនេះទទួលបានលទ្ធផលដូចខាងក្រោម៖
– រថយន្ដបានត្រួតពិនិត្យសរុប ចំនួន ១១០គ្រឿង
– រថយន្ដត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ចំនួន ១០៤ គ្រឿង
-រថយន្ដពុំមានឯកសារត្រឹមត្រូវ ចំនួន ០៦ គ្រឿង(បានផាកពិន័យទៅតាមច្បាប់កំណត់)
– រថយន្ដរក្សាទុកតាមគោលដៅត្រៀមកាត់ពេលខាងមុខ ចំនួន ០០ គ្រឿង
– រថយន្ដកាត់ទ្រុងដោយខ្លួនឯង ចំនួន ០០ គ្រឿង
– រថយន្ដគ្មានផ្លាកលេខ ចំនួន ០០ គ្រឿង
– ដោះរានតក្រោយរថយន្ដ ចំនួន ០០ គ្រឿង
– រថយន្ដដឹកសំពីងសំពោង ចំនួន ០០ គ្រឿង ក្នុងនោះសមត្ថកិច្ចជំនាញបានពិនិត្យឃើញមានសារធាតុញៀនក្នុងខ្លួនអ្នកបើកបរចំនួន ០នាក់ផងដែរ៕

មតិយោបល់