ព័ត៌មានជាតិ

កម្លាំង​ព្រហ្មទណ្ឌ ​និង​នគរបាល​ស្រុក​ចំការលើ​ បង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​ ឃាត់ខ្លួន​មនុស្ស​ ៨​នាក់​

កំពង់ចាម: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​០០​នាទី​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់តាំង​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចម្ការលើ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ដោយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ចុះ​បង្ក្រាប​ករណី​ បើក​ និង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (​ស៊ី​គូ​ភ្នាល់​ដាក់​ប្រាក់​)​ នៅ​ចំណុច​ភូមិ​បាំង​១​ ឃុំ​បុសខ្នុរ​ ស្រុក​ចម្ការលើ​ ខេត្តកំពង់ចាម​ ។​

​ជា​លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៨​នាក់​គឺ​ ៖
១-​ ឈ្មោះ​ ចែ​ ឯម​ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ភូមិ​ទឹកឆា​ ឃុំ​បឹង​ណាយ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​
២-​ឈ្មោះ​ តាំង​ ម៉ាច​ ភេទ​ស្រី​អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​
៣-​ ឈ្មោះ​ ស្រី​ នី​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​
៤-​ ឈ្មោះ​ សាំង​ ផ​ន​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ជាតិខ្មែរ​
៥-​ ឈ្មោះ​ ចាន់​ លឹ​ម​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ​ ជនជាតិ​ខ្មែរ​
៦-​ឈ្មោះ​ រិ​ន​ ពុំ​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទាំង​០៥​អ្នក​ នៅ​ភូមិ​ថ្មី​ ឃុំ​បុសខ្នុរ​ ស្រុក​ចម្ការលើ​ ខេត្តកំពង់ចាម​
៧-​ឈ្មោះ​ ជួន​ ជី​វ័​ន្ត​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​
៨-​ឈ្មោះ​ ប៉ី​ ស្រស់​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជាតិខ្មែរ​ ទាំង​០២​អ្នក​នៅ​ភូមិ​បាំង​មួយ​ ឃុំ​បុសខ្នុរ​ ស្រុក​ចម្ការលើ​ ខេត្តកំពង់ចាម​ ។​ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​ និង​សម្ភារ:​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ មនុស្ស​និង​វត្ថុ​តាង​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​ តាម​បញ្ជា​របស់​លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ ៕

មតិយោបល់