ព័ត៌មានជាតិ

មុខសញ្ញាឆក់ទូរស័ព្ទយ៉ាងសកម្មពេលនេះក្របួចបាន៤នាក់ទៀតហើយ

ភ្នំពេញ: នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០ ចំណុចផ្លូវសហព័ន្ធរ៉ុស្សី ភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្ករឡើងដោយជនសង្ស័យ ៤នាក់ ធ្វើដំណើរដោយម៉ូតូ២គ្រឿង។
ដោយជនសង្ស័យទី១ឈ្មោះ ឡូញ មីងសែង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ឈ្មោះ ប៉ែន វិរះ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ទី៣ឈ្មោះ ឈួន ចំរ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
និងទី៤ មានឈ្មោះ ចាន់ ប្រុសពេជ្រ ភេតប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង៤នាក់ឃាត់ខ្លួនថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៩។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

 

មតិយោបល់