កណ្តាលៈ វេលាម៉ោង ២០និង៣០ នាទីថ្ងៃទី២៦ ខែញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៣០ នាទី ចំណុចក្នុងបន្ទប់ទឹកផ្ទះឈ្មោះ ប៉ុល សាត នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះអ៊ុ សិត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិព្រែកតាកេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សភាពនៃរឿងហេតុ៖មុនពេលកើតហេតុនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩ជនរងគ្រោះបានមកលេងផ្ទះឈ្មោះប៉ុល សាត ត្រូវជាអ៊ំបង្កើត លុះនៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៩ម៉ោង ២០និង៣០ នាទីជនរង គ្រោះ បានចូលងូតទឹកក្នុងបន្ទប់ទឹក បានបន្តិចក៏បានឮសម្លេងជនរងគ្រោះស្រែកនិងឮស្នូស័ង្កសីជញ្ជាំងបន្ទប់
ទឹកហើយក៏បាត់ស្ងាត់ទៅវិញ ភ្លាមនោះឈ្មោះប៉ុល សាត គាត់ក៏បានហៅឈ្មោះប៉ែន ណន និងឈ្មោះ អ៊ុ សុផេន ដែលត្រូវជាម្តាយនិងបងបង្កើតឲ្យមកមើលហើយបាននាំគ្នាគាស់ទ្វារបន្ទប់ទឹកនៅមានចរន្តអគ្គីសនីឆ្លង ឆក់ ឈ្មោះប៉ុល សាតក៏បានទៅកាច់បិទបារ៉ែតភ្លើងពេលបើកទ្វារបន្ទប់ទឹក
ហើយក៏ឃើញជនរងគ្រោះដេកដួលស្លាប់ក្នុងបន្ទប់ទឹកបាត់ទៅហើយ ។
ការពិនិត្យនៅលើខ្លួនជនរងគ្រោះមានស្នាមជាំរលាត់លើថ្ងាសខាងស្តាំ មានស្នាមជាំលើកដៃកស្តាំ ។
សត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ ដោយសារឆក់ចរន្តអគ្គិសនីដែលឆ្លង មកពីខ្សែភ្លើងប៉ះជាប់និងដំបូលសង្កសី ពិតប្រាកដមែន ។ ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជនរង គ្រោះឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់