ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ៨ និង៣០ នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ ត្រង់ចំណុចមុខវត្តជុំ លើផ្លូវលេខ២០១១ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-8583 ធ្វើដំណើរពីលិចទៅកើតលើផ្លូវលេខ២០១១ បើកបរដោយឈ្មោះ ហួន ហាក់ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិប្រទេន ឃុំត្រពាំងក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ( ស្លាប់តាមផ្លូវទៅមន្ទីរពេទ្យ )។ មកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CY-2996 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ( របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មិនទាន់ស្គាល់អត្តសញ្ញាណ ) ។

ករណីនេះ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់មនុស្ស ២នាក់ ម៉ូតូខូចខាតធ្ងន់ ០២គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅផ្នែកជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់