ព័ត៌មានជាតិ

អុញនោះ! លោក ស ថេត៖ ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូ មានគ្រឿងបំពងសំទ្បេង រំខានដល់ពលរដ្ឋ

ភ្នំពេញៈ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត ដាក់វិធានការត្រូវលុបបំបាត់ម៉ូតូទាំងឡាយណា ដែលមានគ្រឿងបំពងសំទ្បេងឮខ្លាំង រំខានដល់ពលរដ្ឋ។

ថ្លែងក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គបំប៉នជំនាញ បច្ចេកទេសវិទ្យាសាស្រ្ត និងការគ្រប់គ្រងការស្នាក់នៅជំនាន់ទី៤ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ខណ្ឌដូនពេញ ត្រូវមានវិធានការមុនគេ ក្នុងការលុបបំបាត់ម៉ូតូ ដែលបង្កសំទ្បេងរំពងខ្លាំង ជាពិសេសនៅពេលរាត្រី ព្រោះវាពិតជាបានរំខានដល់ពលរដ្ឋ ជាពិសេសចាស់ៗ ដែលពួកគាត់ពិបាកនឹងសម្រាន្តទៅវិញ នៅពេលភ្ញាក់ពីដំណេក។

ក្រៅពីនេះ លោក ស ថេត ជំរុញឱ្យទប់ស្កាត់ការប្រណាំងម៉ូតូ ជាពិសេសក្រុមសិស្សសាលានៅក្នុងរាជធានីភ្នំពេញ ហើយនៅពេលឃាត់បានហើយ ត្រូវហៅអាណាព្យាបាល ដើម្បីធ្វើកិច្ចសន្យា និងអប់រំ៕

មតិយោបល់