ប្រទះឃើញម៉ូតូប្លុងចោលទាំងព្រឹក ប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច

ភ្នំពេញៈ ម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញក្នុងដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពភពបានឲ្យដឹងថា នៅវេលាម៉ោង៨ និង០០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ទីនោះ ក៏ស្រាប់តែប្រទះឃើញម៉ូតូខាងលើ ដែលមាន ស្លាកលេខ 1HH 74 31 ចតចោលដោយគ្មានឃើញមនុស្សនៅក្បែរ ហើយដោយឃើញមានឈាមប្រឡះ និងស្នាមដួលផង ទើបរាយការណ៍ដល់សមត្ថកិច្ច ដើម្បីយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលភ្លើងឆេះរទេះតែម្តង។

បច្ចុប្បន្នម៉ូតូខាងលើ ត្រូវសមត្ថកិច្ចរក្សារទុកនៅប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ដើម្បីស្វែងរកម្ចាស់មកទទួលវិញ៕

មតិយោបល់