ប៉ៃលិនៈ កាលពីវេលាម៉ោង២ និង ០០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីប្រជាពលរដ្ឋលេបថ្នាំប៉ារ៉ា និងថ្នាំកណ្តុរ ប្រុងសម្លាប់ខ្លួន។
មូលហេតុ៖ ខឹងប្ដីស្ដីបន្ទោស និងហាមមិនឲ្យលេងជាមួយក្មេងៗ។
នារីរងគ្រោះខាងលើឈ្មោះ សង់ សុនលាភ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកសិករ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
មតិយោបល់