ព័ត៌មានជាតិ

រថយន្តលុចស៊ីសបុកម៉ូតូសណ្ដោងរ៉ឺម៉ក​ បណ្ដាលឲ្យមនុស្ស ៣នាក់របួសធ្ងន់ស្រាល

ព្រៃវែង: នៅវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីរថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៤៨៤៩ ភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក លុចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ3381 បើកបរដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច លុះដល់កន្លែងកើតហេតុ រថយន្តបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូ ១គ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ស គ្មានស្លាកលេខ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ម៉ៅ អុន ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង ដែលកំពុងធ្វើដំណើរពីខាងមុខស្របទិសគ្នាហើយបត់ឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូ រងរបួសស្រាល និងអ្នករួមតំណើ ២នាក់ទៀត ១/ឈ្មោះ យ៉ាន់ ជឿន ភេទស្រី អាយុ ៤០ឆ្នាំ និង ២/ឈ្មោះ លាស់ ពេជ្រ ភេទស្រី អាយុ ៥១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ អ្នករងរបួសទាំង ៣នាក់ បញ្ជូនមកមន្ទីរពេទ្យស្រុកពារាំង ចំណែកវត្ថុតាង សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕

មតិយោបល់