ព័ត៌មានជាតិ

ជនអនាថា ដេកស្លាប់ក្បែររបងរោងចក្រ ភីភីអេ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ: បុរសរើសអេតចាយម្នាក់ដេកស្លាប់ក្បែររបងរោងចក្រភីភីអេស បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរកើតហេតុ និងសមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ​នៅចំនុច​ផ្លូវ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមបុរសម្នាក់ មាស ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបរាប់ប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ដួង ឆើត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ បានទិញស្រាថ្នាំ១លិត្រមកផឹកដែលមានមនុស្សចំនួន២នាក់ទៀតតាំងពីម៉ោង១១យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ម៉ោង២យប់ ចូលថ្ងៃទី២ ទើបបែកគ្នាទៅសម្រាករៀងៗខ្លួន។ ក្នុងពេលផឹកស្រា ជនរងគ្រោះបាននិយាយប្រាប់ គាត់ (មាស ម៉ៅ) ថា ពិបាកចិត្តនិងទៅហើយ ដោយការផឹកមិនបានហូបបាយសឹងជារៀងរាល់ថ្ងៃ និងបន្តទៀតថា គាត់ជាជនអនាថា គ្មានផ្ទះសម្បែងតែងតែមកដេកតាមរបងរោងចក្រ ភីភីអេសស្ទើររាល់យប់ ដោយយកមេឃធ្វើជាដំបូលរបងរោងចក្រ និងដើមឈើធ្វើជាជញ្ជាំងដោយមានតែក្រណាត់មួយផ្ទាំងក្រាលធ្វើជាកន្ទេល និងដីជាគ្រែបន្ទាប់ពីត្រឡប់មកពីរើសអេតចាយវិញ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅបូជានៅវត្តទឹកថ្លា៕

មតិយោបល់