ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿងម៉ាកដេវូ បើកទៅត្រង់ ខណៈរថយន្តទាំងពីរគ្រឿងនៅខាងមុខ បន្ថយល្បឿនបត់ឆ្វេងដៃ ក៏ត្រូវរថយន្តដឹកដីអកហ្សើ បុកគូទផាំងរុញទៅបុកផ្ទប់ពីមួយគ្រឿងទៅមួយគ្រឿង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តដែលបើកខាងក្រោយ ម៉ាកដេវូ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ3D 8243 បើកដោយឈ្មោះ ខាន់ សុវេង ភេទប្រុស អាយុ៣៦ ស្នាក់នៅភូមិកំពង់ឃ្លា ឃុំវិហារ លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។
រថយន្តបើកកណ្តាល ម៉ាកស្តារិចបិតឡូហ្គោ ភេសជ្ជៈ Boostrong ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2AS 8359 បើកដោយឈ្មោះ ឈឹម ពិសិដ្ឋ ភេទប្រុស អាយុ៣០ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ និងរថយន្តដែលបើកមុខគេ ម៉ាកម៉ាសស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AE 4815 បើកដោយឈ្មោះ ឈុំ វ៉ាធី ភេទប្រុស អាយុ៤៩ ស្នាក់នៅសង្កាត់កាកប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំងបីគ្រឿង បើកស្របទិសគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តទាំងពីគ្រឿងខាងមុខ បានបន្ថយល្បឿនឈប់ ដើម្បីឆ្លងផ្លូវមកឆ្វងដៃ ក៏ត្រូវរថយន្តដឹកដីបុករថយន្ត ដែលមានឡូហ្គោភេសជ្ជៈBoostrong រុញទៅផ្ទប់ជាមួយរថយន្តម៉ាកម៉ាសស្តា រងការខូចខាតទាំងពីរគ្រឿងយ៉ាងដំណំ រីឯរថយន្តបង្កបែកកញ្ចក់មុខ។
ករណីនេះ ដោយភាគីទាំងអស់ប្រញាប់ធ្វើដំណើរ បន្តទៅមុខទៀត ក៏សម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ៕











មតិយោបល់