ព័ត៌មានជាតិ

ខណៈពេលនេះ សមត្ថកិច្ចកំពុងរុករកបុរសនេសាទម្នាក់សង្ស័យ…

ត្បូងឃ្មុំ: នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទីជនរងគ្រោះឈ្មោះ គ្រុយ ញ៉ ភេទប្រុស អាយុ ៥០ឆ្នាំ ជាតិខ្មែររស់នៅ ភូមិបទស្លាស្នាប ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានទៅនេសាទត្រីប្រើឧបករណ៍ឆក់ត្រី នៅចំណុចព្រែកតាកៅ ស្ថិតនៅភូមិឃុំខាងលើ លុះដល់ម៉ោង ១រំលងអធ្រាត្រថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខណ:ឈ្មោះ ហ៊ាង សុខហេង ហៅ ចក់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់ នៅភូមិជាមួយគ្នាត្រូវជាកូនធម៌របស់ជនរងគ្រោះ បើកបរទូកម៉ាស៊ីនមក ពីដាក់ឆ្នុកនៅម្ដុំនោះដែរ ឃើញតែទូកពុំឃើញឱពុកធម៌ ខ្លួនក៏បានបើកទូកចូលមក ឃើញទូរស័ព្ទដៃចុចពិលម៉ាកnokia០១គ្រឿង និង កញ្ចប់ បារី ០១កញ្ចប់ម៉ាកលុចសារី រួមនឹងឧបករណ៍ឆក់ត្រី ០១គ្រឿង មិនឃើញជនរងគ្រោះ បន្ទាប់មកឈ្មោះ ហ៊ាង សុខហេង បានមកប្រាប់ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ហ៊ាង ហ៊ាត អាយុ ៤៩ឆ្នាំ ពីហេតុការណ៍នេះ។

ខណ:ពេលនេះប្រជាពលរដ្ឋ និងសមត្ថកិច្ច កំពុងធ្វើការជួយរុករក ដោយមុជទឹករាវរកជនរងគ្រោះ៕

មតិយោបល់