ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់បានដួលស្លាប់នៅចំណតរថយន្តមហោស្របចាស់

ព្រះសីហនុ: កាលពីវេលាម៉ោងប្រហែល៨ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ បុរសចំណាស់ធ្វើការខាងសន្តិសុខឯកជនម្នាក់ ដែលដួលស្លាប់នៅចំណតរថយន្តមហោស្របចាស់ ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ពិនិត្យរួចនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។

សមត្ថកិច្ចប្រាប់ថា បុរសរូបនេះមានឈ្មោះក្នុងអត្តសញ្ញាណបណ្ណ័ ឈ្មោះ ស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះដែលមានសម្ភារ:ជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះ ប៉ុន្តែក៏កើតអាការ:ដួល និងក្រោយមកបានស្លាប់ សពត្រូវបានក្រុមសង្គ្រោះដឹកយក ទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕

មតិយោបល់