ព័ត៌មានជាតិ

បុគ្គលិកជនជាតិចិន នៅកាស៊ីណូ រិចវើល ជួញគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល: នៅវេលាម៉ោង០១ និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវជាតិលេខ២១B ទល់មុខកាស៊ីណូយ៉ុងយន្ត័ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មានករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន។។

ជនសង្ស័យឈ្មោះ ជែរ ស៊ាវគ័ង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ រិចវើល ស្នាក់នៅក្នុង ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ម៉ាទឹកកក (ice) ចំនួន០២កញ្ចប់មធ្យម
-ទូរសព្ទ័ដៃចំនួន០១គ្រឿង។

ដំណើររឿងហេតុ៖ នៅវេលាកើតហេតុខាងលើ សមត្ថកិច្ច បានចល័តល្បាតនៅតាមផ្លូវជាតិលេខ ២១B ពេលមកដល់ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ស្រាប់តែជួបជនសង្ស័យខាងលើ ដោយមានការសង្ស័យ ក៏បានហៅឲ្យឈប់ រួចសុំធ្វើការត្រួតពិនិត្យនៅលើដងខ្លួនជនសង្ស័យ ក៏ប្រទះឃើញវត្ថយតាង នៅក្នុងហោប៉ាវខោររបស់ជនសង្ស័យ រួចបានធ្វើការឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងខាងលើ ពិតជារបស់រូបខ្លួនប្រាកដមែន ដោយបាន ទិញពីជនមិនស្គាល់ឈ្មោះ ដើម្បីយកមកលក់ចែកចាយបន្តឲ្យទៅជនជាតិចិន នៅចំណុចខាងមុខកាស៊ីណូរយ៉ុងយន្ត័៕

មតិយោបល់