ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចខណ្ឌចំការមន ករណីបុរសម្នាក់ទិញសាំងគម្រាមដុតកន្លែងលក់សំបុត្រក្រុមហ៊ុន ភី អេស ត្រេនស្ព័រថេរស៊ិន

ភ្នំពេញ: នៅវេលាម៉ោងប្រហែល ១រសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមហ៊ុន ភី អេស ត្រេនស្ព័រថេរស៊ិន ដឹកអ្នកដំណើរមានទីតាំង តាមផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បុរសម្នាក់ធ្វើឲ្យសមត្ថកិច្ចខណ្ឌចំការមន ។

ដំណើររឿង៖ មុនពេលកើតហេតុបុរសម្នាក់ជាភ្ញៀវខំទិញសំបុត្រឡាន ដើម្បីធ្វើដំណើពីភ្នំពេញទៅក្រុងប៉ោយប៉ែត តែដោយសារក្នុងសំបុត្រនោះសរសេរកាលបរិច្ឆេទមិនច្បាស់លាស់ ធ្វើឲ្យគាត់រង់ចាំតាំងពីព្រឹករហូតដល់រសៀល ពេលទៅសួរនាំទើបដឹងការពិតក៏ឈ្លោះគ្នាផ្អើលតែម្ដង បន្ទាប់ពីកើតហេតុបុរសនោះសុំលុយវិញចំនួន ២៥០០០រៀល ប៉ុន្តែអ្នកលក់សំបុត្រមិនឲ្យគាត់ខឹងយ៉ាងខ្លាំង ក៏ស្រាប់តែចេញទៅទិញសាំងកន្លះលីត្រ មកគម្រាមដុតកន្លែងលក់សំបុត្រឡាន នោះចោលផ្អើលដល់សមត្ថកិច្ចចុះទៅសម្របសម្រួល៕

មតិយោបល់