កោះកុងៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចុះអនុវត្តដីការចាប់ខ្លួន លេខ១០១៧តព/១៩ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ចេញដោយចៅក្រមស៊ើបសួរ កែវ សុខា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ខាន់ ស៊ិន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅហាងខារ៉ា អូខេរំដួលជើងភ្នំ ភូមិសាលាម្នាង ឃុំបឹងព្រាវ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនខ្លួនទៅកាន់តុលាការខេត្តកោះកុង ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់