ពិតណាស់ថា សម្ផស្សគឺជារឿងដល់សំខាន់បំផុត សម្រាប់បុរសនារី នាពេលបច្ចុប្បន្ននេះ។ ហេតុដូចនេះ អ្នកប្រាកដជាចង់ហើយថា នៅពេលមានបញ្ហាសម្ផស្សដូចជា ការកើតមុននៅផ្ទៃ តើគួរតែធ្វើយ៉ាងដូចម្ដេចខ្លះ ដើម្បីអាចបំបាត់វាបាន?
ខាងក្រោមនេះ ជាវិធីសាស្ត្រធម្មជាតិទាំង៣យ៉ាងអាចជួយបំបាត់មុននៅលើផ្ទៃមុខ៖
០១) ធ្វើម៉ាសទឹកឃ្មុំ
ដោយគ្រាន់តែយកទឹកឃ្មុំចំនួន២ ស្លាបព្រាលាយជាមួយនឹងទឹកដោះគោជូរចំនួន៣ ស្លាបព្រាកាហ្វេ មកលាបនៅលើផ្ទៃមុខ ទុកចោលចំនួន ៥ ទៅ ១០ នាទី រួចលាងនឹងទឹកក្ដៅឧណ្ហៗចេញ អាចជួយធ្វើឲ្យអាការមុននៅលើផ្ទៃមុខរបស់អ្នកធូរស្បើយបាន។
០២) ទឹកត្រសក់
ការយកទឹកត្រសក់មកលុបលាងមុខនៅពេលយប់ អាចជួយការពារការរលាក ហើម និងការឡើងក្រហមដោយសារការកើតមុន បានយ៉ាងមានប្រសិទ្ធភាព។
០៣) បរិភោគអាហារសុខភាព
របបអាហារសុខភាពដូចជា បន្លែ និងផ្លែឈើស្រស់ៗ ពិតជាមានសារៈសំខាន់ណាស់ ខណៈពេលអ្នកកំពុងកើតមុន ព្រោះវាជាសារធាតុចិញ្ចឹម ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងរោគមុន៕
មតិយោបល់