ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ីបើករថយន្តធន់ធំដេញបុក

ភ្នំពេញ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមានករណីបុរសម្នាក់ស្រវឹងស្រាបើករថយន្តសណ្តោងទូរកុងតាន័រពាក់ស្លាកលេខ កំពង់ចាម 3A-1212 ដេញបុកបុរសម្នាក់ដែលជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានសង្ស័យភាគីទាំង២មានទំនាស់គ្នាក្នុងវង់ផឹកស៊ីទើបឈានដល់បើករថយន្តដេញបុកបែបនេះ រហូតជ្រុលមកប៉ះរទេះអ្នកលក់បបរ គុយទាវ បណ្តាលឲ្យរងការខូចខាត់យ៉ាងដំណំ។
ក្រោយកើតហេតុតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសួរនាំ។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

 

មតិយោបល់