ព័ត៌មានជាតិ

យុវជនជាច្រើននាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលវេលាម៉ោង ២និង៣២នាទីកម្លាំងនគរបាលស្រុកសំរោងទង ដឹកនាំដោយវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក ធើ្វការ ស្រាវជ្រាវ និងបង្រ្កាបទីតាំងចែកចាយជួញដូរប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅបឹងស្រែឈូកខាងជើង ផ្លូវជាតិលេខ៤ ស្ថិតភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ឃាត់មុខសញ្ញាបានចំនួន ៦នាក់៖
១.ឈ្មោះ គុយ សុខគា ប្រុស ២៤ឆ្នាំ ភូមិពង្រធំ ឃុំកាហែង ជាអ្នកចែកចាយនិងផ្ដល់កន្លែងប្រើប្រាស់
២.ឈ្មោះ សូ ចាន់ធឿន ប្រុស ១៨ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង។
៣.ឈ្មោះ តន សុម៉ៅ ប្រុស ៣០ឆ្នាំ ភូមិពង្រធំ ឃុំកាហែង។
៤.ឈ្មោះ តន សារ៉ាត់ ប្រុស ២៥ឆ្នាំ ភូមិពង្រធំ ឃុំកាហែង។
៥.ឈ្មោះ ហួត រតន: ប្រុស ១៨ឆ្នាំ ភូមិឡ ឃុំកាហែង។
៦.ឈ្មោះ ឆាន ចំណាន ប្រុស ១៨ឆ្នាំ នៅភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន។

តាមការបញ្ជាក់បន្ថែមពីលោកអធិការ បន្ទាប់ពីក្ដាប់ព័ត៌មានបានគឺ លោកបានគោរព រាយការណ៍ និងសុំយោបល់ដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ដើម្បីកិច្ចប្រតិបត្ដិការ ព្រោះទីតាំងនេះ គឺមានការផ្ដល់ឲ្យប្រើប្រាស់និង ចែកចាយបន្ត ពីមួ យទៅមួយ ប៉ុន្ដែក្រុមនេះគឺគេចល័តលឿនមានការឃ្លាំមើលធ្វើលក្ខណ:ដូចជា មកចាំចម្ការឈូកជាក់ស្តែងកម្លាំងនគរបាល បានធ្វើប្រតិបត្ដិការរហ័សទើបចាប់បានក្រុមនេះ វត្ថុតាងដកហូតបានរួមមាន៖
-គ្រឿងញៀនចំនួន ៤កញ្ចប់មធ្យម
-ជញ្ជីងថ្លឹងគ្រឿងញៀន (អេឡិចត្រូនិក ១គ្រឿង)
-ប្រាក់រៀលចំនួន ២៤ម៉ឺនរៀល
-ទូរស័ព្ទដៃចំនួន ៤គ្រឿង
-ម៉ូតូចំនួន ១គ្រឿង (ចាស់)
-ថង់ប្លាស្ទិច សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័ យជំនាញខេត្ដ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់