កណ្ដាលៈ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីអត្តឃាត (ចងកស្លាប់) នៅចំណុចក្នុងបន្ទប់ខ្លួនឯងក្រោមផ្ទះ ស្ថិតក្នុងភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះស៊ឹម ណាត ភេទស្រី អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ជាស្រ្តីមេម៉ាយ)។
ដំណើររឿង៖ យោងតាមការសួរបំភ្លឺពីកូនឈ្មោះ ថន គន្ធា ភេទប្រុស អាយុ ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុបានឲ្យដឹងថា ម្តាយរបស់គាត់មានជំងឺសរសៃប្រសាទជាយូរមកហើយ គាត់មានបំណងចងកជាច្រើនដង តែមិនបានសម្រេចទើបមកដល់ថ្ងៃកើតហេតុ គាត់ដើរចេញ
ទៅក្រៅបានផ្តាំទៅកូនស្រីថា មើលយាយឯងផងក្រោយមកកូនស្រីគាត់ក៏ទៅយកប្អូនចេញពីរៀន មកដល់ផ្ទះ
ឃើញបន្ទប់បិទទ្វារជាប់ក៏ស្រែកហៅមិនឆ្លើយតប រួចទៅបើកបង្អួចដាក់គន្លឹះជាប់ទៀត មើលតាមប្រហោងឃើញគាត់ចងកនាំគ្នាគោះទ្វារ ចូលទៅស្រាយទម្លាក់ចុះ ហើយយកទៅពេទ្យបង្អែកឃុំពេលនោះលោកគ្រូពេទ្យបានធ្វើ ចលនាឲ្យមួយសន្ទុះធំនៅតែមិនដឹងខ្លួន លោកគ្រូពេទ្យប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែង ដោយមានចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំទួលព្រេជ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងកូនបងប្អូននៃសព បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអី្វផ្សេងទៀតឡើយ
ជនរងគ្រោះស្លាប់ដោយសារការធ្វើចងកប្រាកដមែន ក៏ប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់