ព័ត៌មានជាតិ

បើកស្រវឹងសូមកុំបើកបរ! បុរសម្នាក់ ជិះម៉ូតូដួលធ្លាក់ចូលប្រឡាយទឹក ស្លាប់នៅនឹងកន្លែង

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ជិះម៉ូតូដួលធ្លាក់ចូលប្រឡាយទឹក បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង នាវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចប្រឡាយទឹកខាងកើត សាលាបឋមសិក្សាសំរោងពន្លៃ លើផ្លូវលំ ស្ថិតក្នុងភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី។

ជនរងគ្រោះមានឈ្មោះ យា យិន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ បានជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ដួលចូលប្រឡាទឹកស្លាប់។

សមត្ថកិច្ច បញ្ជាក់ថា ក្នុងហេតុការណ៍នេះ ជនរងគ្រោះ អាចស្លាប់ ប្រហែលនៅម៉ោង ១១យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

មូលហេតុ៖ បើកបរក្នុងស្ថានភាពស្រវឹង ទប់ស្មារតីមិនបាន ក៏រេចង្កូតម៉ូតូដួលធ្លាក់ចូលក្នុងប្រឡាយទឹក ឈ្លក់ស្លាប់ដោយខ្លួនឯងតែម្តង។

ក្រោយសមត្ថកិច្ច ត្រួតពិនិត្យរួច ក៏ប្រគល់សពជនរងគ្រោះ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់