ព្រះសីហនុៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបន្តចុះ ផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅក្នុងផ្សារកំពង់សិលា ខេត្តព្រះសីហនុ។
នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋមរួមមាន៖ បង្គា មឹក ត្រីងៀត សាច់គោងៀត សាច់ក្រក មីដុំសសៃតូច សណ្តែកបណ្តុះ ខ្ញីហាន់ ស្ពៃជ្រក់ និងអំបិលមដ្ឋ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់ រួមមាន៖
-ស្ករគ្រាប់កញ្ចប់ ៩ កញ្ចប់ ស្មើនឹង ០.៩៩ គីឡូក្រាម
-នំបំពងកំប៉ុង ១៥ កំប៉ុង ស្មើនឹង ១.៩៥ គីឡូក្រាម
-ម្ស៉ៅលាបកំប៉ុង ១២ កំប៉ុង ស្មើនឹង ០.៣០ គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ៣.២៤ គីឡូក្រាម
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្តព្រះសីហនុដើម្បីធ្វើការកម្ទេចចោល និងធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់