ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣៩ ត្រង់ចំណុចម្តុំផ្ការាំងទឹករាំ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានករណីហិង្សាមួយ បណ្តាលឲ្យមនុស្សរងរបួស។
ជនរងគ្រោះឈ្មោះ ទីប វិយោគ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ រងរបួសស្រាលបែកក្បាល។ រីឯភាគីម្ខាងទៀតរបួសបែកក្បាលឈ្មោះ ថុន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅម្តុំជិតកន្លែងកើតហេតុ។
ដំណើររឿង៖ មុនពេលកើតហេតុ បុរសឈ្មោះ ថុន បានផឹកស៊ីជាមួយមិត្តភ័ក្រម្នាក់ទៀត លុះដល់ពេលកើតហេតុ ជនរងគ្រោះ បានតេទូរស័ព្ទដៃហៅទៅជនដៃដល់ តែប្រាប់ថា មិនដែលស្គាល់ទេ ហើយនៅតែខលទៅរហូត ដោយខឹងពេកក៏ដើរទៅសួរនាំ ស្រាប់តែមានការឈ្លោះប្រកែកគ្នា រហូតឈានដល់ប្រើហិសង្សា ទាញដុំថ្មវាយគ្នា បណ្តាលឲ្យរងរបួសទាំងសងខាង។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចធ្វើការឃាត់ខ្លួនជនដៃដល់ យកទៅសួរនាំនៅប៉ុស្តិ៍វាលវង់ ដើម្បីចាត់ការតាមនិតីវិធី៕
មតិយោបល់