កោះកុងៈ កាលពីវេលាម៉ោង ៩ និង០០ នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានចុះអនុវត្តដីការចាប់ខ្លួន លេខ ១០១៧ តព/១៩ ចុះថ្ងៃទី ០៥/០៥/២០១៩ របស់សាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ខាន់ ស៊ិន ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ពីបទធ្វើឲ្យខូចខាតដោយចេតនា និងបទហិង្សាដោយចេតនា។
ប្រព្រឹត្តនៅហាងខារ៉ាអូខេរំដួលជើងភ្នំ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ រួចរត់គេចខ្លួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់