ព័ត៌មានជាតិ

ឪពុកដើររកកូនបាត់ ខណៈមេឃកំពុងភ្លៀងរលឹម ត្រូវរន្ទះបាញ់ចំកំប៉េះគូទរយះខោ បណ្តាលឲ្យស្លាប់នៅលើភ្លឺស្រែ

តាកែវៈ នៅវេលាម៉ោង១៧និង០០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ មានករណីបាតុភូតធម្មជាតិ រន្ទះបាញ់ ប្រជាពលរដ្ឋម្នាក់ឈ្មោះ គង់ ធី ភេទប្រុស អាយុ ៤០ ឆ្នាំ២០២១ មុខរបរកសិករ មានទីលំនៅភូមិព្រៃខ្ជាយ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវចំកំប៉េះគូទរយះខោ បណ្តាលឲ្យស្លាប់នៅលើភ្លឺស្រែ ។

ហេតុការណ៍ខាងលើនេះ បន្ទាប់ពីភ្លៀងរលឹមជនរងគ្រោះឈ្មោះ គង់ ធី បានដើររកកូនឈ្មោះ ឯក ណាត់ ភេទប្រុស អាយុ១២ ឆ្នាំ ត្រូវជាកូនបង្កើត ។ នៅខណៈនោះ បាតុភូតធម្មជាតិ បានបាញ់ចំពីក្រោយត្រង់ចំណុចកំប៉េះគូទរយះខោ បណ្តាលឲ្យបាត់បង់ជីវិត នៅកន្លែងកើតហេតុ ត្រង់ចំណុចលើភ្លឺស្រែខាងត្បូងផ្ទះប្រហែល ២០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃខ្ជាយ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារត្រូវរន្ទះបាញ់ប្រាកដមែន ។ បន្ទាប់មកក៏កំណត់ហេតុប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់