តាកែវៈ ទណ្ឌិតម្នាក់ ដែលកំពុងជាប់ពន្ធនាគារខេត្តតាកែវ បានស្លាប់បាត់បង់ជីវិត ក្នុងមន្ទីរពេទ្យបង្អែកក្រុងដូនកែវ នៅវេលាម៉ោងប្រហែលជាង ៩យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
មូលហេតុ៖ បណ្តាលមកពីជំងឺលើសឈាម។
ទណ្ឌិតខាងលើ ឈ្មោះ គុច ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តម សូរិយា ស្រុកត្រាំកក់ ខេត្តតកែវ បានជាប់ពន្ធនាគារនៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០០៤ មានទោសពាក់ព័ន្ធក្នុងបទល្មើសប្លន់ ដោយជាប់ពន្ធនាគារ មានកម្រិតទោស ១៥ឆ្នាំ ត្រូវគេដឹងថា សល់តែ១ឆ្នាំទៀតរួចទោស។
បច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់