កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរងរបួសស្រាលបុរស២នាក់ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចខាងមុខក្រុមហ៊ុនហ្ល្វិចជីត្រាវែល ផ្លូវ១១៥ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ករណីនេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-6513 អ្នកបើកបរឈ្មោះ ហ្វី
ភេទប្រុស អាយុ៣៣ឆ្នាំ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រងរបួសស្រាលទៅមន្ទីរពេទ្យដោយខ្លួនឯង) ដោយបើកបរក្នុងទិសដៅពីកើតទៅលិច ក៏បានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាក COROLA ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2B-9869
អ្នកបើកបរឈ្មោះ ម៉ម ប៊ុនធី អាយុ៣៥ឆ្នាំ នៅភូមិមិត្តភាព សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសស្រាលទៅមន្ទីរពេទ្យដោយខ្លួនឯង) រថយន្តបើកបរក្នុងទិសដៅពីលិចទៅកើត។
ចំណែកមូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកHIGHLANDER បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់