កំពង់ឆ្នាំងៈ ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទីយប់ មានករណីអគ្គិភ័យបាន ឆាបឆេះផ្ទះលក់គ្រឿងអគ្គិសនីមួយកន្លែង ដែលស្ថិតនៅជាន់ទី២ ចំណុចមុខផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ម្ចាស់ផ្ទះឈ្មោះ អ៊ឹង ជីប៉ោ ភេទប្រុស អាយុ ៥៨ ឆ្នាំ ។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។ បង្កការខូចខាតៈ ឆេះអីវ៉ាន់ទំនិញ នឹងសម្ភារៈគ្រឿងអគ្គិសនី ពូក នឹងសម្ភារៈផ្សេងៗមួយចំនួនទៀត នៅពេលកើតហេតុម្ចាស់ផ្ទះ មិនបាននៅផ្ទះបិទទ្វារចាក់សោចោល ។
ក្នុងករណីនេះផងដែរ កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ របស់ការិយាល័យ បានចេញរថយន្តចំនួន០៥គ្រឿង នឹង កម្លាំងចុះជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន ២០ រថយន្ដ ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង នៅវេលាម៉ោង២០និង៣០ នាទីយប់នាថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់