ព័ត៌មានជាតិ

សំណាងណាស់! ស្រ្តីរងគ្រោះត្រូវបុរសម្នាក់ ប៉ុងប៉ងចាប់រំលោភតែ…

ភ្នំពេញៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ផន រ៉ន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់សាលាវិចិត្រសិល្បៈ ស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ក ល ក ណ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។

ដំណើររឿង៖ មុនពេលកើរហេតុ ជនរងគ្រោះ កំពុងដេកក្នុងបន្ទប់នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យខាងលើ ដើរមកបើកទ្វាបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភ តែត្រូវប្តីរបស់ជនរងគ្រោះឈ្មោះ ប៊ុន ណារ័ត្ន ឃើញហេតុការណ៍ ក៏បានឃាត់នាំខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីធ្វើការសាកសួរតែម្តង រួចជនរងគ្រោះបានដាក់ពាក្យពណ្តឹងចោទប្រកាន់ជនសង្ស័យ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់