ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្ត

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៨ និង ៣០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ដោយបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះបង្ក្រាបបទ រក្សាទុក ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ។

១–ឈ្មោះ ឈឺន វ៉ារីដេ ហៅ និច ភេទស្រី ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ អ្នកចម្រៀង មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។ (រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។
២–ឈ្មោះ សេង ណារិន ភេទប្រុស ឆ្នាំកំណើត ១៩៩៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប ។ (ចាត់ចែ និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចស្រាវជ្រាវ និងដកហូតវត្ថុតាងបានរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន០៦កញ្ចប់ស្មើនឹងទម្ងន់៤.១៧ក្រាម(ទម្ងន់សុទ្ធ) ។ ឧបករណ៍ប្រើប្រាស់ និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង ៕

មតិយោបល់